khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ និងបុព្វវីរជនអ្នកស្នេហាជាតិ ដែលបានទទួលមរណៈភាព
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ និងបុព្វវីរជនអ្នកស្នេហាជាតិ ដែលបានទទួលមរណៈភាព និងពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនាកាលកន្លងទៅ និងសូត្រមន្តសុំសេចក្ដីសុខ សេចក្ដីចម្រើន សិរីសួស្ដី ជូនថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ដោយមានការចូលរួមលោកអភិបាលរងខេត្ត លោក លោកស្រី មន្ត្រីអប់រំចូលនិវត្តន៍ មន្ត្រីអប់រំកំពុងបំពេញការងារក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងពិសាអាហារសាមគ្គីរួមគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២